Entretien avec un fabricant de jeux d’échec (នាយ យ៉ាន តាមដងផ្លូវ លើកទី 309)

លោក​តា ប៊ុយ ​ឆ្លាក់​គ្រាប់​អុក​ តាំង​ពី២០​ឆ្នាំ តែ​មិន​ចេះ​លេង​អុក​ទេ! តាំង​ពី​២០ឆ្នាំមកហើយ លោក​តា សុខ ប៊ុយ ឆ្លាក់កូនអុក។ គ្រួសារ​របស់​គាត់​មានហាងលក់វត្ថុ​អនុស្សាវរីយ៍​ធ្វើពីឈើមួយ​កន្លែង ទូល​មុខ​ផ្សារ​ទួលទំពូង រាជធានី​ភ្នំពេញ។ ថ្ងៃ​មួយ គាត់​ឃើញ​គេ​ធ្វើ​គ្រាប់​អុក។ ពេល​នោះ​ គាត់​គិត​ថា អាច​ធ្វើបាន​ដោយ​ខ្លួនឯង។ បន្ទាប់​ពី​បានទិញ​សម្ភារៈ​ និង​សាកល្បងសិន គាត់​ចាប់ផ្ដើម​ផលិត​អុក​មួយមុខសាមញ្ញ ទៅ​លក់។ លោក​តា ប៊ុយ ក៏ធ្វើ​ក្ដា​ដែរ ហើយ​ខ្លះ​អាច​បត់​ជា​ពីរ​បាន ដើម្បី​ដាក់​គ្រាប់​ខាង​ក្នុង និង​យូ​ដូច​វ៉ាលិស។ គាត់​ពន្យល់​ប្រាប់​ នាយ យ៉ាន នៃ​សារ​ព័ត៌មាន​ថ្មីៗ ថា ​ដំបូង​ត្រូវ​ទិញ​ឈើ​មូល ហើយ​កាត់​វា​តាម​កំពស់​ប្រភេទ​គ្រាប់អុក។ ក្រោយមក ​គ្រាប់​ប្រភេទភាគច្រើនត្រូវ​យក​ទៅក្រឡឹង ប៉ុន្តែ​សេស​ត្រូវ​ឆ្លាក់វិញ។ តាម​ពិតគឺ​ជា​សិប្បកម្ម ដូច្នេះ​លោកតាអាច​ឆ្លាក់បន្ថែម​គ្រប់​គ្រាប់​ក៏បានដែរ…

Entretien avec un fabricant de jeux d'échec (នាយ យ៉ាន តាមដងផ្លូវ លើកទី 309)

Source

លោក​តា ប៊ុយ ​ឆ្លាក់​គ្រាប់​អុក​ តាំង​ពី២០​ឆ្នាំ តែ​មិន​ចេះ​លេង​អុក​ទេ!

តាំង​ពី​២០ឆ្នាំមកហើយ លោក​តា សុខ ប៊ុយ ឆ្លាក់កូនអុក។ គ្រួសារ​របស់​គាត់​មានហាងលក់វត្ថុ​អនុស្សាវរីយ៍​ធ្វើពីឈើមួយ​កន្លែង ទូល​មុខ​ផ្សារ​ទួលទំពូង រាជធានី​ភ្នំពេញ។ ថ្ងៃ​មួយ គាត់​ឃើញ​គេ​ធ្វើ​គ្រាប់​អុក។ ពេល​នោះ​ គាត់​គិត​ថា អាច​ធ្វើបាន​ដោយ​ខ្លួនឯង។ បន្ទាប់​ពី​បានទិញ​សម្ភារៈ​ និង​សាកល្បងសិន គាត់​ចាប់ផ្ដើម​ផលិត​អុក​មួយមុខសាមញ្ញ ទៅ​លក់។ លោក​តា ប៊ុយ ក៏ធ្វើ​ក្ដា​ដែរ ហើយ​ខ្លះ​អាច​បត់​ជា​ពីរ​បាន ដើម្បី​ដាក់​គ្រាប់​ខាង​ក្នុង និង​យូ​ដូច​វ៉ាលិស។ គាត់​ពន្យល់​ប្រាប់​ នាយ យ៉ាន នៃ​សារ​ព័ត៌មាន​ថ្មីៗ ថា ​ដំបូង​ត្រូវ​ទិញ​ឈើ​មូល ហើយ​កាត់​វា​តាម​កំពស់​ប្រភេទ​គ្រាប់អុក។ ក្រោយមក ​គ្រាប់​ប្រភេទភាគច្រើនត្រូវ​យក​ទៅក្រឡឹង ប៉ុន្តែ​សេស​ត្រូវ​ឆ្លាក់វិញ។

តាម​ពិតគឺ​ជា​សិប្បកម្ម ដូច្នេះ​លោកតាអាច​ឆ្លាក់បន្ថែម​គ្រប់​គ្រាប់​ក៏បានដែរ ដែល​ធ្វើ​ឱ្យ​នីមួយៗ​វា​ខុសៗគ្នា​បន្តិច មិន​មែន​ដូចគ្នា​ទាំង​អស់​ដូច​អុក​ធ្វើ​ក្នុង​រោងចក្រ​នោះ​ទេ។ នេះ​ជា​មូល​ហេតុ ដែល​មាន​គុណភាព និង​តម្លៃ​ខុសៗគ្នា​ដែរ​។ បុរស​វ័យ៧៩ឆ្នាំ​នេះ និយាយ​ថា «មាន​អ្នក​ក្រ មាន​អ្នក​មាន ដូច្នេះ​ខ្ញុំ​លក់​តម្លៃ​ខុសៗគ្នា។» គាត់​លក់​អុក​មួយ​គ្រាប់​ ពី១០០០០៛ ទៅ​៤០០០០៛។ ហើយ​អុក​មួយ​កំប្លេ​ ពី២០០០០៛ ទៅ១០០០០០០៛ជាង អាស្រ័យ​តាម​ឈើ និង​គុណភាព។

ហាង​លក់វត្ថុ​អនុស្សាវរីយ៍​ ម៉ែន មុយ ស្ថិត​នៅ​កែង​ផ្លូវ៤៥០ និង​១៦៣ នៅ​សង្កាត់​ទួលទំពូង ខណ្ឌ​ចំការមន៕

អត្ថបទទាក់ទង នឹងសិប្បកម្ម :
https://www.thmeythmey.com/?page=detail&id=58653
http://www.thmeythmey.com/?page=detail&id=75818
https://www.thmeythmey.com/?page=detail&id=82486
https://www.thmeythmey.com/?page=detail&id=87931
https://www.thmeythmey.com/?page=detail&id=94509
https://www.thmeythmey.com/?page=detail&id=100198